ថ្ងៃសៅរ៍នេះ ឆ្នេរអូរឈើទាលមានភ្ញៀវទេសចរជាតិច្រើនកុះករ មកកម្សាន្តតាមឆ្នេរនេះ

ខេត្តព្រះសីហនុ៖ អាជីវករនៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរជាតិច្រើនកុះករ បានមកកម្សាន្តតាមឆ្នេរនេះ។

ភ្ញៀវទេសចរភាគច្រើន បានចាប់អារម្មណ៍ និងកោតសរសើរ ម្ចាស់ទីតាំង ឬហាងយីហោ ៨៨៨ ដែលបានរៀបចំកន្លែងលក់ដូរនានអនាម័យល្អ ដោយកន្លែងលក់ដូរ ស្ថាបនាបានស្អាត និងមានបន្ទប់ទឹកគ្រប់គ្រាន់ សម្រាប់ផ្តល់ជូនភ្ញៀវប្រើប្រាស់..។

ជាងនេះទៀត ចំពោះតម្លៃ នៃការលក់ដូរចំណីអាហារនៅហាង ៨៨៨ ក៏មានតម្លៃសមរម្យថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង