បណ្តាំថៅកែក្រុមហ៊ុនសាំសុង (SAMSUNG) មុនពេលស្លាប់..!

ប្រទេសកូរ៉េ៖ មុនពេលស្លាប់ប្រធានក្រុមហ៊ុនសាំសុង​ លោក​ អុី គន់ហុី​ មហាសេដ្ឋីទី១ នៃប្រទេសកូរ៉េ​ បានសរសេរសំបុត្ ររំលឹកដាស់តឿន ផ្តាំដល់អ្នកមិនទាន់ឈឺថា”ទោះបីមិនទាន់ឈឺ ក៏ត្រូវទៅពិនិត្យមើលសុខភាពរាល់ឆ្នាំ, មិនទាន់ស្រេកទឹក ក៏ត្រូវតែផឹកទឹក, ទោះបីមានរឿងឈឺចាប់ ត្រូវរៀនពីវិធីបំបាត់ការឈឺចាប់”។

លោកថា “ទោះបីមានលុយ និងអំណាច សូមកុំអួត ចំណែកអ្នក ដែលគ្មានវិញ ត្រូវពេញចិត្ត នូវអ្វីដែលខ្លួនមាន, ទោះបីមិនទាន់ហត់នឿយ ក៏ត្រូវចេះឈប់សំរាក, ទោះរវល់យ៉ាងណា ក៏ត្រូវធ្វើចលនានិងហាត់ប្រាណ។

លោក​ អុី គន់ហុី​ បន្តថា “តំលៃសំលៀកបំពាក់ តំលៃ​ ៣ពាន់វ៉ុន គឺសំអាងលើវិក័យប័ត្រ,ឡានតំលៃ​ ៣០លានវ៉ុន បញ្ជាក់ដោយសែក, ផ្ទះតំលៃ ៥០០លានវ៉ុន​ (៥អក) គឺមានប្លង់ផ្ទះ”។

លោក​ អុី គន់ហុី​ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា តើអ្នកដឹងទេថា តំលៃ របស់មនុស្សយើងបញ្ជាក់ទៅលើអ្វី? គឺសំអាងលើសុខភាព នៃរាងកាយយើង។ លើលោកនេះ យើងអាចអោយគេបើកឡាន ឬរកលុយជំនួសយើងបាន តែមិនអាចអោយគេមកឈឺជំនួសយើងបានទេ។

លោកបន្តថា របស់បាត់ទៅអាចរកមកវិញ ឬទិញវិញបាន តែជីវិតយើង បើបាត់ហើយ គឺមិនអាចរក ឬទិញវិញបានទេ។

ប្រធានក្រុមហ៊ុនសាំសុង​ លោក​ អុី គន់ហុី​ ដែលជាមហាសេដ្ឋីទី១ នៃប្រទេសកូរ៉េ​ បានស្លាប់ នៅថ្ងៃទី២៥ ​ខែតុលា ឆ្នាំ២០២០​ ក្នុងអាយុ ៧៨ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង