រកឃើញអ្នកជំងឺកូវីដ-១៩ ថ្មីម្នាក់​ទៀត គឺជាស្ត្រីជនជាតិខ្មែរអាយុ ៣១ឆ្នាំ ទើបវិលពីជប៉ុន

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ ថា រកឃើញអ្នកជំងឺកូវីដ-១៩ ថ្មីម្នាក់​ទៀត គឺជាស្ត្រីជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានអាសយ័ដ្ឋាននៅស្រុកចិត្តបុរី ខេត្តក្រចេះ។

ក្រសួងសុខាភិបាល បញ្ជាក់ថា ស្ត្រីអ្នកជំងឹកូវីដ-១៩ថ្មីរូបនេះ ទើបធ្វើដំណើរវិលមកពីប្រទេសជប៉ុន។

ក្រសួងបញ្ជាក់ថា នៅថ្ងៃចន្ទនេះ មិនមានអ្នកជំងឺព្យាបាលជាសះស្បើយនោះទេ។ ហើយថា បច្ចុប្បន្ននេះ មានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ មានចំនួន ០៩នាក់​៕

អត្ថបទដែលជាប់ទាក់ទង