ម៉ោង២រសៀលថ្ងៃនេះ អគ្គិសនីខេត្តព្រះសីហនុ ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ហើយម៉ោង៥ល្ងាចភ្ជាប់ជូនវិញ

ខេត្តព្រះសីហនុ៖ អគ្គិសនីខេត្តព្រះសីហនុ បានឲ្យដឹងដា នៅម៉ោង ០២ រសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អគ្គិសនីខេត្តនេះ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ចាប់ពីអនុស្ថានីយក្រុងព្រះសីហនុ ទ្វារចរន្ដ(F10A) កាត់ចេញពី LBS ជិតបន្ទប់ភ្លើងលេខS24 ទៅបន្ទប់ភ្លើងលេខS56,ទ្វារចរន្ត (F8A) កាត់ចេញពីបន្ទប់ចែកចាយ D06 ទៅបន្ទប់ភ្លើងលេខPTT31 និងទ្វារចរន្ត(F11A) កាត់ចេញពីបន្ទប់ចែកចាយ D08 ទៅបន្ទប់ភ្លើងលេខPTT180 ដើម្បីឲ្យក្រុមហ៊ុន EM ធ្វើការរុះរើខ្សែបណ្តាញតង់ស្យុងមធ្យម(MV) និងភ្ជាប់ភ្លើងចូលបន្ទប់ភ្លើងថ្មី..។

សកម្មភាពខាងលើនេះ នឹងបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន មានទីតាំងនៅ ភូមិ០២ ភូមិ០៣ ភូមិ០៤ ស្ថិតក្នុងសង្កាត់លេខ០៤ ក្រុង-ខេត្តព្រះសីហនុ។

ត្រង់ចំណុចនេះ អគ្គិសនីខេត្តព្រះសីហនុ បញ្ជាក់ថា ក្រុមការងារបច្ចេកទេស របស់ខ្លួន នឹងធើ្វការភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យ ក៏ដូចជាប្រជាពលរដ្ឋ ឲ្យមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅម៉ោង ០៥ល្ងាច ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនទូទៅ ជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះផងចុះ៕

អត្ថបទដែលជាប់ទាក់ទង