ព្រឹកនេះអគ្គិសនីខេត្តព្រះសីហនុ ផ្តាច់ចរន្តភ្លើងបណ្តោះអាសន្ន នៅសង្កាត់៤ និងឃុំរាម ម៉ោង៥ល្ងាចភ្ជាប់ជូនវិញ!

ខេត្តព្រះសីហនុ៖ អគ្គិសនីខេត្តព្រះសីហនុ បានប្រកាសថា ចាប់ពីម៉ោង ០៩ព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ អគ្គិសនីខេត្តនេះ បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយក្រុងព្រះសីហនុទ្វារចរន្ដ (F10A) កាត់ចេញពី LBS ជិតបន្ទប់ភ្លើងលេខS24 ទៅបន្ទប់ភ្លើងលេខS56, ទ្វារចរន្ត (F8A) កាត់ចេញពីបន្ទប់ចែកចាយD06 ទៅបន្ទប់ភ្លើងលេខPTT31 , ទ្វារចរន្ត (F11A) កាត់ចេញពីបន្ទប់ចែកចាយD08 ទៅបន្ទប់ភ្លើងលេខPTT180 និងពីអនុស្ថានីយរាមទ្វារចរន្ត (F1) ដើម្បីឲ្យក្រុមហ៊ុនEM ធ្វើការរុះរើខ្សែបណ្តាញតង់ស្យុងមធ្យម(MV) និងភ្ជាប់ភ្លើងចូលបន្ទប់ភ្លើងថ្មី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុ។

តំបន់ដែលត្រូវដាច់ភ្លើងនៅថ្ងៃនេះ គឺមានទីតាំងនៅ៖
១- ភូមិ០២ ភូមិ០៣ ភូមិ០៤ ភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ
២- ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រុមការងារបច្ចេកទេស នឹងធើ្វការភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ០៥ល្ងាច ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ដូចបានជម្រាបជូនខាងលើនេះ អគ្គិសនី ខេត្តព្រះសីហនុ សូមជូនដំណឹងដល់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន បានជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះផងចុះ៕

អត្ថបទដែលជាប់ទាក់ទង