គ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹក តាមផ្លូវជាតិលេខ៤ ត្រង់ផ្លូវបំបែករ៉ារទេះភ្លើង ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកកុងតឺនរ័ និងរថយន្តតាកូម៉ា បណ្តាលឲ្យរថយន្តធំក្រឡាប់ ហើយរថយន្តតូច ក៏បើកធ្លាក់ចេញពីផ្លូវ នៅម្តុំផ្លូវបំបែករ៉ា ក្រុងព្រះសីហនុ នៅម៉ោងជាង ៩ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

របាយការណ៍បឋម របស់សមត្ថកិច្ច បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្ដាលឲ្យបុរសម្នាក់ ជាព្រូឡានដឹកកុងតឺនរ័ រងរបួសធ្ងន់ធ្ងរ ដោយគៀបជាប់ក្នុងរថយន្ត ហើយត្រូវបានសមត្ថកិច្ចនិងក្រុមសង្គ្រោះ ជួយគាស់ចេញពីរថយន្ត ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុភ្លាមៗដែរ។

យ៉ាងណាក៏ដោយចុះ សមត្ថកិច្ចនៅមិនទាន់ បញ្ជាក់ពីមូលហេតុ និងអត្តសញ្ញាណភាគី ពាក់ព័ន្ធ នៃគ្រោះថ្នាក់ចរាចរណ៍នេះ នៅឡើយ ទេ ដោយត្រូវរង់ចាំការត្រួតពិនិត្យស្រាវជ្រាវ នៅកន្លែងកើតហេតុឲ្យបានច្បាស់លាស់ជាមុនសិន៕

អត្ថបទដែលជាប់ទាក់ទង