ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសហុងគ្រី នៅកម្ពុជា បានជួបសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត មុនដឹងឆ្លងជំងឺកូវីដ-១៩..

រាជធានីភ្នំពេញ៖ ក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសហុងគ្រី នៅក្នុងប្រទេសកម្ពុជា គឺបានជួបសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។

ប្រមុខការទូតប្រទេសហុងគ្រី បានធ្វើដំណើរមកដល់កម្ពុជា នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃនៅកម្ពុជា។

លោកបានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោង ០៩ ព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយលោកបានជំនួបជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅទីស្តីការក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

– បន្ទាប់មកនៅម៉ោង ១០ និង៥០ ព្រឹក អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការការិយាល័យ នៃស្ថានទូតហុងគ្រី នៅរាជធានីភ្នំពេញ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
– ម៉ោង ១១ និង៣០ ព្រឹកថ្ងៃដដែលជួប លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម និងជួប លោក សួស យ៉ារ៉ា សមាជិកសភាកម្ពុជា នៅវិមានរដ្ឋសភា។

ចំណែកនៅម៉ោង ០៣ និង៣០ រសៀលថ្ងៃដដែល ជួបសំដែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់ នៅវិមានសន្តិភាព។

– ពេលរសៀល ជំនួបជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម នៅទីស្តីការ ក្រសួងពាណិជ្ជកម្ម។

– ជួបជាមួយលោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយក បច្ចេកទេសធនាគារជាតិនៃកម្ពុជា។

– ជួបជាមួយអតីតនិស្សិត ដែលបញ្ចប់ការសិក្សានៅប្រទេសហុងគ្រីជាច្រើនរូប។

– ម៉ោង១៧ និង៤៥នាទីល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ភីធើ ស៊ីចាតូ នឹងបញ្ចប់ដំណើរបំពេញទស្សនកិច្ច និងចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃ។

ក្រោយមកនៅម៉ោង១១ព្រឹកថ្ងៃទី០៤ វិចិ្ឆកា ឆ្នាំ២០២០នេះ បានទទួលពត៌មានពីក្រសួងការបរទេសប្រទេសថៃ មកថាប្រធានដឹកនាំគណៈប្រតិភូត ហុងគ្រីរូបនេះ ពិនិត្យឃើញលទ្ធផល វិជ្ជមានវីរុសកូវីដ-២៩៕

អត្ថបទដែលជាប់ទាក់ទង