នគរបាលស្រុកព្រៃនប់ ចាប់ទូរស័ព្ទដៃជិត១០០គ្រឿង សង្ស័យអត់មានឯកសារបង់ពន្ធ ..

ខេត្តព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាព នៃរដ្ឋបាលស្រុកព្រៃនប់ នៅយប់ថ្ងៃពុធ ទី៤​ ខែវិច្ឆិកា ឆ្នាំ២០២០ បានពង្រាយកម្លាំងដាក់ប៉ុស្តិ៍ឆែកឆេរ និងត្រួតពិនិត្យយានយន្ត ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

សមត្ថកិច្ច ឲ្យដឹងថា ក្នុងអំឡុងពេលឆែកឆេរនោះ បានរកឃើញទូរស័ព្ទដៃចំនួន ០៣កេស ឬស្មើ ៩៩៧គ្រឿង ពីក្នុងរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AG ១៦១៥ ដែលសង្ស័យថា គ្មានឯកសារបង់ពន្ធត្រឹមត្រូវ។

សមត្ថកិច្ចបន្តថា បច្ចុប្បន្ន ទូរស័ព្ទដៃទាំង ០៣កេសខាងលើនេះ បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីប្រគល់ជូន មន្ត្រីគយបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង