ថ្ងៃនេះ អគ្គិសនីខេត្តព្រះសីហនុ ផ្តាច់ភ្លើងបណ្តោះអាសន្ន នៅសង្កាត់លេខ៤ ហើយម៉ោង៥ល្ងាចភ្ជាប់ជូនវិញ..!

ខេត្តព្រះសីហនុ៖ អគ្គិសនីខេត្តព្រះសីហនុ បានជូនដំណឹងថា ចាប់ពីម៉ោង ០៩ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អគ្គិសនីខេត្តព្រះសីហនុ បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយក្រុងព្រះសីហនុ ទ្វារចរន្ដ(F8A) កាត់ចេញពីបន្ទប់ចែកចាយD06 ទៅបន្ទប់ភ្លើងលេខPTT191, ទ្វារចរន្ត(F9A) កាត់ចេញពីបន្ទប់ភ្លើងលេខS09 ទៅបន្ទប់ភ្លើងលេខS07 និងពីអនុស្ថានីយស្ទឹងហាវទ្វារចរន្ត(F5A) កាត់ចេញពីLBS ទួលខ្សាច់ ដើម្បីឲ្យក្រុមហ៊ុនEM និងក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្ដូរត្រង់ស្វូ នៅបន្ទប់ភ្លើងលេខPMT182 ព្រមទាំងផ្លាស់ប្ដូរទូរMV និងភ្ជាប់ភ្លើងចូលបន្ទប់ភ្លើងថ្មី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដែលមានទីតាំងស្ថិតនៅ ភូមិ០១ ភូមិ០២ ភូមិ០៣ ភូមិ០៤ សង្កាត់លេខ០៤ ក្រុង-ខេត្តព្រះសីហនុ។

ចំពោះការផ្តាច់ភ្លើងនេះ ក្រុមការងារបច្ចេកទេស នឹងធើ្វការភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ០៥ល្ងាច ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង