ចុងសប្តាហ៍នេះ បងប្អូនអត់ដឹងថាត្រូវទៅកម្សាន្តនៅកន្លែងណាមែនទេ? ចាំខ្ញុំប្រាប់ គឺ”ម៉ាហ្វីយ៉ារីស៊ត” នៃឆ្នេរភ្លោះកោះឋានសួគ៌..

ខេត្តព្រះសីហនុ៖ ចុងសប្តាហ៍នេះ គេហទំព័រ”កម្ពុជាថ្ងៃនេះ” សូមណែនាំទីតាំងសម្រាកលំហែរ ឬទីតាំងកម្សាន្ត ដ៏ស៊ីវិល័យ ដែលមានឆ្នេរខ្សាច់សក្បុះ ប្រកបដោយផាកសុខភាព , មានអនាម័យ បរិស្ថានល្អ, សោភ័ណភាពស្រស់បំព្រង, មានតម្លៃសេវាស្នាក់នៅ និងម្ហូបអាហារសមរម្យ ព្រមទាំងមានសុខសុវត្ថិភាពល្អនោះ គឺ “ម៉ាហ្វីយ៉ា រីស៊ត” (Mafiya Resort) នៃឆ្នេរភ្លោះកោះឋានសួគ៌ ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកអ្នក ឬក៏ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចធ្វើដំណើរមកកម្សាន្ត ឬសម្រាកលំហែរនៅ ម៉ាហ្វីយ៉ា រីស៊ត (Mafiya Resort) នៃឆ្នេរភ្លោះកោះឋានសួគ៌ តាមរយៈមធ្យោបាយក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រចំនួន ០២ក្រុមហ៊ុន រួមមាន៖ ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដបូត កម្ពុជា (G.T.V.C Speed Boat Cambodia) និងក្រុមហ៊ុន អាយឡែន ស្ពីដ ហ្វឺរី ខេមបូឌៀ (Iland Speed Ferry Cambodia) ដោយមានភ្នាក់ងារលក់សំបុត្រនៅតាមការិយាល័យលក់សំបុត្រ ក្នុងក្រុងព្រះសីហនុ និងនៅតាមឆ្នេរសមុទ្រឆ្នេរអូរឈើទាល ឬលោកអ្នកអាចស្វែងរកសេវាបំរើដឹកជញ្ជូន និងស្នាក់នៅនេះ តាមរយៈផេក (Page) ហ្វេសប៊ុក របស់ក្រុមហ៊ុនទាំង០២ ក៏បាន..។

សូមទស្សនារូបថតមួយចំនួន ម៉ាហ្វីយ៉ា រីស៊ត (Mafiya Resort) នៃឆ្នេរភ្លោះកោះឋានសួគ៌ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង