រថយន្តពេទ្យដឹកអ្នកជំងឺទៅសង្គ្រោះបន្ទាន់ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់អ្នកជំងឺម្នាក់ និងរបួសធ្ងន់ច្រើននាក់

ខេត្តត្បូងឃ្មុំ៖ សមត្ថកិច្ចនគរបាល វានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើង រវាងរថយន្តយីឌុបបុកជាមួយរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី បើកបរ ក្នុងទិសដៅបញ្ច្រាសគ្នា រួចក៏បានបុកគ្នាពេញទំហឹង កាលពីម៉ោង ០៨ និង៤០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

សមត្ថកិច្ច បញ្ជាក់ថា គ្រោះថ្នាក់នេះ បានកើតឡើងនៅត
ចំណុចបង្គោលគីឡូម៉ែត្រលេខ ៣៥-៣៦ ស្ថិតនៅភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅក្នុងរថយន្តសង្គ្រោះបន្ទាន់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះ មានមនុស្សចំនួន ០៥នាក់ រួមមាន៖តៃកុងរថយន្តម្នាក់ (របួសស្រាល) , គ្រូពេទ្យស្រីម្នាក់ (របួសធ្ងន់បាក់ភ្លៅម្ខាង), អ្នកកំដរអ្នកជំងឺចំនួន ០២នាក់ (របួសធ្ងន់) និងអ្នកជំងឺម្នាក់ បានស្លាប់ បន្ទាប់ពីរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ បានជួបគ្រោះថ្នាក់ចរាចរណ៍។

ដោយឡែក ចំពោះអ្នកគ្រូពេទ្យ ដែលរងរបួស ត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត នៅរាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះ៕

អត្ថបទដែលជាប់ទាក់ទង