ផ្តាច់ចរន្តអគ្គិសនីតាមតំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុ ម៉ោង៥ល្ងាចភ្ជាប់ ជូនប្រើប្រាស់វិញ..

ខេត្តព្រះសីហនុ៖ អគ្គិសនីខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ចាប់ពីម៉ោង ០៨ និង៣០នាទីព្រឹក ដល់ម៉ិង ៥ល្ងាច ថ្ងៃដដែលនេះ អគ្គិសនីខេត្តព្រះសីហនុ បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយក្រុងព្រះសីហនុទ្វារចរន្ដ(F7B) កាត់ចេញពីបន្ទប់ភ្លើងលេខS-25 ទៅបន្ទប់ភ្លើងលេខS-56 និងកាត់ចេញពីបន្ទប់ភ្លើងលេខS-24 និងបន្ទប់ភ្លើងលេខS-25, ដើម្បីឲ្យក្រុមហ៊ុនEM ដើម្បីធ្វើការរុះរើបន្ទប់ភ្លើងលេខS-25 ត្រៀមរុះរើដែលប៉ះពាល់ក្នុងការពង្រីកផ្លូវ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដែលមានទីតាំងស្ថិតនៅ៖

១- ភូមិ០២ សង្កាត់លេខ០២

២- ភូមិ០៣ ភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ចំពោះណីនេះ ក្រុមការងារបច្ចេកទេសនឹងធើ្វការភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៥ល្ងាចថ្ងៃទី១១ ខែវិច្ឆិកានេះ។

អាស្រ័យហេតុនេះ សូមលោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង