លោកស្រី លី ស្រីវីណា អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

រាជធានីភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទាធ្វើនយោបាយជាថ្មី ដល់លោកស្រី លី ស្រីវីណា អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ឬ (CNRP) ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល ០៥ឆ្នាំ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ តាមអំណាចសាលដីកា របស់តុលាការកំពូល។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលផ្ដល់នីតិសម្បទា ធ្វើនយោបាយឡើងវិញដល់ អតីតអតីតតំណាងរាស្ត្រគណបក្សប្រឆាំងខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមាន ការក្រាបបង្គំទូលថ្វាយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីលោកស្រី លី ស្រីវីណា បានដាក់លិខិតស្នើទៅក្រសួងមហាផ្ទៃ ដើម្បីសុំនីតិសម្បទាធ្វើនយោបាយ និងលិខិតគោរពស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជារួចមក៕

អត្ថបទដែលជាប់ទាក់ទង