សូមប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ បន្តកើតមានស្ទើររាល់ថ្ងៃ នៅតាមផ្លូវជាតិលេខ៤ បណ្តាលឲ្យស្លាប់ និងរបួស..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកកំពង់សិលា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចន្លោះគីឡូម៉ែត្រលេខ ១៣៧-១៣៨ ស្ថិតនៅភូមិ-ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើង រវាងរថយន្ត HYUNDAI ពាក់ស្លាកលេខព្រះសីហនុ 3A-6958 បើកបរមានទិសដៅចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ រាជធានីភ្នំពេញ បានបុកជាមួយរថយន្ត HYUNDAI មួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2BG-1527 បើកបរមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ អ៊ុក ធាវេត ភេទប្រុស ជាអ្នកបើកបរឲ្យក្រុមហ៊ុនវរៈប៊ុនថាំ បានរងរបួសធ្ងន់។

ចំណែក អ្នកបើកបររថយន្តភាគីម្ខាងទៀត ក្រោយកើតហេតុ (មិនទាន់ស្គាល់ឈ្មោះ) ក៏បានរត់គេចខ្លួនបាត់ស្រមោលឈឹង។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា បច្ចុប្បន្នវត្ថុតាងរថយន្តទាំង០២គ្រឿង ត្រូវបានកម្លាំងជំនាញនគរបាលចរាចរណ៍ ចាត់ចែងស្ទួច យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីរកដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង