ក្រុមអន្តរាគមន៍អង្គភាព ៧១១ ប្រកាសលេខទូរស័ព្ទ ជូនពលរដ្ឋ ពេលជួបបញ្ហាអ្វីមួយ ហើយត្រូវការពួកគេឲ្យជួយសង្គ្រោះ ០៨៨ ៧៧៧ ១១ ១៥

ខេត្តព្រះសីហនុ៖ មេបញ្ជាការ ក្រុមអន្តរាគមន៍សង្គ្រោះបន្ទាន់ នៃអង្គភាព ៧១១ ប្រចាំការនៅខេត្តព្រះសីហនុបានជូនដំណឹងថា ប្រសិនបើប្រជាពលរដ្ឋ ក៏ដូចជាអង្គភាពរដ្ឋ និងឯកជននានា ពេលបានជួបបញ្ហាអ្វីមួយ ហើយត្រូវការក្រុមសង្គ្រោះ ៧១១ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះមានដូចជា៖ គ្រោះអគ្គិភ័យ, គ្រោះថ្នាក់ចរាចរណ៍, គ្រោះថ្នាក់តាមការដ្ឋានសំណង់, តាមអគារ និងគ្រោះធម្មជាតិផ្សេងៗ នៅក្នុងខេត្តព្រះសីហនុ អាចទាក់ទងមកលេខប្រចាំការ របស់អង្គភាពនេះ តាមរយៈលេខ÷ ០៨៨ ៧៧៧ ១១ ១៥។

លោកមេបញ្ជាការ បន្តថា រាល់ការជួយសង្គ្រោះ គឺធ្វើឡើងដោយស្ម័គ្រចិត្ត និងមិនគិតប្រាក់ ដោយអនុវត្តន៍តាមគោលនយោបាយ របស់ រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោកមេបញ្ជាការ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា កិច្ចប្រតិបត្តិការ របស់កម្លាំងអន្តរាគមន៍ ៧១១ ខាងលើនេះ បានធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការ ជាមួយកម្លាំងជំនាញ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ កម្លាំងអន្តរាគមន៍ ៧១១ បានចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺកូវីដ-១៩ នៅតាមលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ព្រមទាំងនៅតាមអង្គភាពរដ្ឋ និងឯកជននានា តាមរយៈការស្នើសុំទៅកាន់អង្គភាពផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង