ប្រទេសកម្ពុជា ទទួលរងឥទ្ធិពលថ្មី នាំឲ្យមានភ្លៀងធ្លាក់ ពីថ្ងៃទី១៨-២២វិច្ឆិកា ​ហើយអាកាសធាតុចុះត្រជាក់​

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីដំណឹង បង្ហាញថា ប្រទេសកម្ពុជា ក្នុងរយៈពេលចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងទទួលរងឥទ្ធិពល នៃសម្ពាធខ្ពស់ ពីភាគខាងជើង ប្រទេសចិន និងខ្យល់មូសុងឥសានខ្សោយ។

សេចក្តីជូនដំណឹង ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក បញ្ជាក់ថា ស្ថានភាពបែបនេះ អាចធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀង ក្នុងកម្រិត ពីខ្សោយ ទៅមធ្យម ចាប់ពីថ្ងៃទី១៨-២២ ខែវិច្ឆិកា ឆ្នាំ២០២០។

ដោយឡែក ចំពោះបណ្តា​ខេត្តជាប់ជួរភ្នំដងរែកវិញ ស្ទើរតែគ្មានភ្លៀង តែបើមានក៏ក្នុងកម្រិតតិចតួចប៉ុណ្ណោះ ប៉ុន្តែសីតុណ្ហភាព អាចចុះដល់កំរិត ២១អង្សារសេ។

រីឯតំបន់មាត់សមុទ្រវិញ អាចមានភ្លៀង ពីខ្សោយ ទៅមធ្យម និងមានរលកសមុទ្រធំៗផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង