ក្លឹបកីឡាកំពង់សោម និងម៉ូតែល បើកដំណើរការវិញហើយ ជាមួយសេវាកម្មដ៏សម្បូរណ៍បែប..!

ខេត្តព្រះសីហនុ៖ អ្នកចាត់ការទូទៅ នៅក្លឹបកីឡាកំពង់សោម បានប្រកាសដល់អតិថិជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យបានជ្រាបថា ក្លឹបកីឡានេះ បានបើកឲ្យដំណើរការណ៍ ឬផ្តល់សេវាជូនភ្ញៀវជាធម្មតាវិញហើយ ចាប់ពីខែកក្កដា ឆ្នាំ២០២០នេះតទៅ។

ក្លឹបកីឡាកំពង់សោម មានបំរើសេវាមួយចំនួនដូចជា៖ មានឧបករណ៍ហាត់ប្រាណជាច្រើនប្រភេទ, អាងហែលទឹកសម្រាប់មនុស្សចាស់ និងក្មេងៗ, បន្ទប់ស្ទីម, សោណា, ត្រាំទឹកក្តៅ និង ទឹកត្រជាក់ជាដើម..។

ចំពោះបន្ទប់ស្ទីម និងសោណា គឺបានបែងចែកដាច់ដោយឡែកពីគ្នា រវាងមនុស្សប្រុស និងមនុស្សស្រី។

ដោយឡែក សម្រាប់កន្លែងចតយានយន្តវិញ គឺមានទីតាំងធំទូលាយ និងមានសន្តិសុខរង់ចាំយាម ប្រចាំការទាំងយប់ថ្ងៃ ដើម្បីផ្តល់សុវត្ថិភាពជូនអតិថិជន ក៏ដួចជាភ្ញៀវទេសចរ ដែលចូលមករកសេវាផ្សេងៗ នៅក្លឹបកីឡាកំពង់សោមនេះ។

បន្ថែមលើនេះ ប្រសិនបើបងប្អូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ទាំងក្នុង និងក្រៅប្រទេស មានបំណងចូលមកកម្សាន្ត ឬទស្សនាខេត្តព្រះសីហនុ គឺក្លឹបកំពង់សោម ក៏មានបើកបំរើសេវាបន្ទប់ស្នាក់នៅ ឬ ម៉ូតែល មានតម្លៃសមរម្យផងដែរ៖
បន្ទប់គ្រែ០១ និងគ្រែ០២ មានតម្លៃដូចគ្នា គឺក្នុងមួយយប់ត្រឹមតែ ២៥ដុល្លារអាមេរិកតែប៉ុណ្ណោះ និង Free គ្រប់សេវាកម្មហាត់ប្រាណ, ហែលទឹក, ស្ទីម និងសោណាជាដើម..។

ផ្តើមពីបញ្ហានេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ ចាប់អារម្មណ៍ សូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ ០៩៣ ៧០២ ៧២៧ និង ០៨៥ ៧០២ ៧២៧ សម្រាប់ការកក់បន្ទប់ ឬសួរនាំអំពីសេវាបំរើផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង