គ្រោះថ្នាក់ចរាចរណ៍កម្រកើតមាន នៅកម្ពុជា ប្រៀបដូចគេថតកុន..

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាល វានឲ្យដឹងថា នៅម៉ោង ១២ និង៥០នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង នៅចំណុច TA (83115-66589) ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានម៉ាកវីហ្គូ ជិះគ្នា ០២នាក់ ពាក់ស្លាកលេខ ភ្នំពេញ: 2BT -6043។

រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បើកបរដោយឈ្មោះ ថុល កក្ដដា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មូលហេតុបើកបរ ក្នុងល្បឿនលឿន ហើយផ្លូវកោង ក៏បណ្ដាលឲ្យរថយន្ដត្រឡប់បីបួនត្រឡប់ ទៅជាប់នឹងដើមឈើ ដូចគេថតកុនអញ្ចឹងដែរ។

សមត្ថកិច្ចបន្តថា អ្នកបើកបរ និងអ្នករួមដំណើរ ពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ៕

អត្ថបទដែលជាប់ទាក់ទង