ថ្ងៃអាទិត្យនេះ ផ្តាច់ចរន្តអគ្គសនីនៅសង្កាត់១ និងឃុំរាម បណ្តោះអាសន្ន ម៉ោង៤ល្ងាចភ្ជាប់ជូនវិញ..

ខេត្តព្រះសីហនុ៖ អគ្គិសនីខេត្តព្រះសីហនុ បានជូនដំណឹងថា ចាប់ពីម៉ោង ០៩ព្រឹកថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ អគ្គិសនីខេត្តនេះ សូមធើ្វការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នចាប់ពីអនុស្ថានីយស្ទឹងហាវទ្វារចរន្ដ(F2A,F5A) និងទ្វារចរន្ដ(F1) នៃអនុស្ថានីយរាម ដើម្បីឲ្យក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនSNKRP ធ្វើការរុះរើ និងកែលម្អខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដែលមានទីតាំងស្ថិតនៅ៖
១-ភូមិ០២ ភូមិ០៣ សង្កាត់លេខ០១ ក្រុងព្រះសីហនុ
២- ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អគ្គុសនីខេត្តព្រះសីហនុ បញ្ជាក់ថា ក្រុមការងារបច្ចេកទេសនឹងធើ្វការភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៤រសៀលថ្ងៃដដែលនេះ។

អាស្រ័យហេតុនេះ សូមសាធារណជន ក៏ដូចជាប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនី នេះ ដោយអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង