ម៉ូតូធំ Yamaha R1​បុកជាមួយម៉ូតូ Hongda Dream ឆ្នាំ២០១០ ស្លាប់មនុស្ស២នាក់នៅស្រុកសន្ទុក

ខេត្តកំពង់ធំ៖ សមត្ថកិច្ចនគរបាលស្រុកសន្ទុក បានឲ្យដឹងថា កាលពីម៉ោង ជាង ០៨ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើង នៅចំណុចមុខវត្តទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឲ្យស្លាប់មនុស្សចំនួន០២នាក់។

សមត្ថកិច្ចបន្តថា ជនរងគ្រោះទាំង០២នាក់ គឺអ្នកបើកម៉ូតូម៉ាក ហុងដាឌ្រីម (Hongda Dream) ស៊េរីឆ្នាំ២០១០ មានមុខរបរគ្រូបង្រៀន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងជនរងគ្រោះម្នាក់ទៀត ជា អ្នកបើកបរម៉ូតូធំ ម៉សក យ៉ាម៉ាហា (Yamaha R1) បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែង និងនាំយកវត្ថុតាង ទៅរក្សាទុក នៅអធិការដ្ឋានស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង