លោកឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វព្រៃ៤ក្បាលទៀត លែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វព្រៃចំនួន ០៤ក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ។ សត្វព្រៃទាំងនោះមាន៖ សត្វង្រូល , សត្វអាញីភ្លើង និង សត្វសំពោចក្រអូប ដែលប្រជាពលរដ្ឋ នាំយកមកប្រគល់ជូន រូបលោក។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីតបូតកម្ពុជា (G.T.V.C, Speed Boat Cambodia) និងជាអ្នកអភិរក្សសត្វកម្រ មានប្រសាសន៍ថា សត្វព្រៃទាំង០៤ក្បាលនេះ មាន៖ សត្វពង្រូល ០១ក្បាល, សត្វអាញីភ្លើង ០១ក្បាល និង សត្វសំពោចក្រអូបចំនួន ០២ក្បាល។

លោកឧកញ៉ាទៀ វិចិត្រ បន្តថាសត្វព្រៃទាំង ០៤នេះ ត្រូវបានប្រជាពលរដ្ឋ មកពីតំបន់ផ្សេងៗគ្នា  បាននាំយកមកប្រគល់ជូនរូបលោក ដើម្បីយកទៅលែង ឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ។

លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលនាំយកសត្វព្រៃ មកប្រគល់ជូនរូបលោកទាំងពេលនេះ និងពេលកន្លងទៅ ក៏ដូចជាតទៅថ្ងៃអនាគត។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ត្រូវចូលរួមជួយថែរក្សា ការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទ ឲ្យបានគង់វង្ស តាមរយៈ “កុំប្រមាញ់ កុំសម្លាប់ កុំជួញដូរ និងកុំបរិភោគមុខម្ហូបអាហារ ដែលចំអិនពីសាច់សត្វព្រៃ នាថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង