សមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសង តាម​អន​ឡាញ​ខុសច្បាប់២ទីតាំង ឃាត់ខ្លួនជនជាតិ​ចិន៧​នាក់ និង​កូរ៉េ៣​នាក់

រាជធានីភ្នំពេញ៖ សមត្ថកិច្ច​នគ​របាល ក្រសួងមហាផ្ទៃ បានឃាត់ខ្លួន ជនជាតិ​ចិន​ចំនួន ០៧នាក់ និង​ជនជាតិ​កូរ៉េ ចំនួន ០៣នាក់ ពាក់ព័ន្ធបើកលេងល្បែងស៊ីសង តាម​អន​ឡាញ​ខុសច្បាប់ នៅទីតាំងចំនួន០២ផ្សេងគ្នា។

យុទ្ធនាការនេះ ធ្វើឡើងនៅម៉ោង ០២​ និង​០៥​នាទី រសៀលថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ នៅ​បុរី​ប៉េង​ហួត ស្ថិតក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ពាក់ព័ន្ធ​ករណី លួច​បើក​ល្បែងស៊ីសង តាម​អន​ឡាញ​ខុសច្បាប់។​

សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ការបង្ក្រាប​នេះ បានធ្វើ​ឡើង​នៅ ០២ ទីតាំង​ផ្សេងគ្នា តែ​ស្ថិតក្នុង​បុរី​តែមួយ ពោលគឺ​ បង្ក្រាប នៅ​ចំណុច​ផ្ទះ​លេខ​១៤ ក្នុង​គំរោង​១០ ដោយបាន​ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន​០៧​នាក់ និង​មួយ​ទីតាំង​ទៀត ស្ថិតក្នុង​ផ្ទះ​លេខ​៩៨ ក្នុង​គំរោង​១០ ឃាត់ខ្លួន​ជនជាតិ​កូរ៉េចំនួន ០៣នាក់​។​

​សមត្ថកិច្ច បាន​ដកហូត​សម្ភារៈ ឬឧបករណ៍ ល្បែង​គ្រប់​ប្រភេទ សុទ្ធសឹង​ជា​ឧបករណ៍​ទំនើបៗ។

ក្តោយការចុះបង្ក្រាប តុលាការ​ ក៏បានសម្រេច​បិទទ្វារ ទីតាំង​ទាំង​ ០២ ហើយ​ជនបរទេស ទាំងអស់ ត្រូវបាន​បញ្ជូនទៅ​ធ្វើកា​រសាក​សួរ នៅ​ក្រសួងមហាផ្ទៃ​៕

ប្រភព៖ Heng Ly

អត្ថបទដែលជាប់ទាក់ទង