ផ្តាច់ចរន្តអគ្គិសនី បណ្តោះអាសន្ន នៅសង្កាត់៤ក្រុងព្រះសីហនុ ម៉ោង៥ល្ងាច ភ្ជាប់ជូនវិញ..

ខេត្តព្រះសីហនុ៖ អគ្គិសនីខេត្តព្រះសីហនុ បានឲ្យដឹងថា នៅម៉ោង ០៨ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អគ្គិសនីខេត្តព្រះសីហនុ បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ពីអនុស្ថានីយក្រុងព្រះសីហនុ ទ្វារចរន្ដ(F6B) កាត់ចេញពីបន្ទប់ភ្លើងលេខPTT191 ទៅបន្ទប់ភ្លើងលេខPTT190, ទ្វារចរន្ត(F9B) កាត់ចេញពី Auto កែងអូរត្រេះអូរប្រាំ, ទ្វារចរន្ត(F8A) និងបន្ទប់ភ្លើងលេខPMT1428 ដើម្បីឲ្យក្រុមហ៊ុនEM និងក្រុមការងារបច្ចេកទេស ធ្វើការកែលម្អខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួនស្ថិតនៅ ភូមិ០៣ ភូមិ០៤ ភូមិ០៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមការងារបច្ចេកទេសនឹងធើ្វការភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅម៉ោង ០៥:០០នាទីល្ងាចថ្ងៃដដែល។

អាស្រ័យហេតុនេះ សូមសាធារណជន និងប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង