ថ្ងៃនេះ រកឃើញអ្នកជំងឺកូវីដ-១៩ថ្មីម្នាក់ និងជាសះស្បើយ២នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ លើបុរសជនជាតិនេប៉ាល់ អាយុ ៣៧ឆ្នាំ មានអាសយ័ដ្ឋានស្នាក់នៅសណ្ឋាគារ មួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលទើបធ្វើដំណើរមកពីប្រទេសនេប៉ាល់។

ក្រសួងសុខាភិបាល បញ្ជាក់ថា ថ្ងៃនេះផងដែរ ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន ០២នាក់ បានព្យាបាលជាសះស្បើយហើយ។

បច្ចុប្បន្ននេះ អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាល ក្នុងមន្ទីរពេទ្យ មានចំនួន ០៩នាក់។

សូមអានសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាលកម្ពុជា ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០៖

អត្ថបទដែលជាប់ទាក់ទង