ថ្ងៃនេះ ផ្តាច់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅសង្កាត់៣ និងសង្កាត់៤ ម៉ោង៥ល្ងាចតភ្ជាប់វិញ..

ខេត្តព្រះសីហនុ៖ អគ្គិសនីខេត្តព្រះសីហនុ បានប្រកាសថា ចាប់ពីម៉ោង ០៨ និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សូមធើ្វការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ចាប់ពីអនុស្ថានីយក្រុងព្រះសីហនុ ទ្វារចរន្ដ (F9B), ទ្វារចរន្ត (F8A & F9A), ទ្វារចរន្ត (F6B) និងទ្វារចរន្ត (F3B) មូលហេតុដើម្បីឲ្យក្រុមហ៊ុន EM និងក្រុមការងារបច្ចេកទេស ធ្វើការកែលម្អខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) និងដាំបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន ០១ដើម ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួនរួមមាន៖
១- ភូមិ០១ ភូមិ០៣ ស្ថិតក្នុងសង្កាត់លេខ០៣
២- ភូមិ០៣ ភូមិ០៤ ភូមិ០៥ ស្ថិតក្នុងសង្កាត់លេខ០៤ ក្រុង-ខេត្តព្រះសីហនុ។

ចំពោះបញ្ហានេះ ក្រុមការងារបច្ចេកទេសនឹងធើ្វការភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅម៉ោង ០៥នាទីល្ងាច ថ្ងៃដដែលនេះ។

អាស្រ័យហេតុនេះ សូមសាធារណជន និងប្រជាពលរដ្ឋ ជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង