លោកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិតមនុស្ស ដែលឈឺធ្ងន់ ហើយគ្មានមធ្យោបាយដឹកជញ្ជូន មកសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ៖ មិនមែនជាលើកទី០១នោះទេ ដែលលោកឧកញ៉ា ទៀ វិចិត្រ បានធ្វើការងារមនុស្សធម៌ ដោយចំណាយពេលវេលា និងថវិកាច្រើនសន្ធឹកសន្ធាប់ ដើម្បីជួយសង្គ្រោះអ្នកជំងឺ ដែលឈឺធ្ងន់ជាប់នៅតាមបណ្តាកោះនានា ក្នុងលំហសមុទ្រ ខេត្តព្រះសីហនុ ហើយអ្នកជំងឺទាំងនោះ ខ្វះធ្យោបាយដឹកជញ្ជូន (អូរប័រ) នាំមកកាន់មន្ទីរពេទ្យ ដើម្បីសង្គ្តោះនៅលើដីគោក នាក្រុងព្រះសីហនុ។

ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រោយបានទទួលដំណឹងមកថា មានគ្រូបង្រៀនម្នាក់ ឈ្មោះ ងែត រ៉ុង ភេទប្រុស អាយុ ៣៥ឆ្នាំ ជាគ្រូបង្រៀននៅសាលាបឋមព្រែកស្វាយ ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង មានជំងឺលើសឈាម ហើយដួលប្រកាច់ ត្រូវការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែខ្វះអូរប័រដឹកជញ្ជូនមកលើដីគោក..។ ភ្លាមៗនោះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុនជី.ធី.វី.ស៊ី ស្ពីដបូត, កម្ពុជា (G.T.V.C, Speed Boat, Cambodia) និងជាប្រធានក្រុមមនុស្សធម៌អូរបី(O3) ប្រចាំខេត្តព្រះសីហនុ ក៏បានបញ្ជូនអូប័រល្បឿនលឿន ០១គ្រឿង ទៅទទួលយកគ្រូបង្រៀនរូបនោះ ដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុជាបន្ទាន់។

ពេលនេះ គ្រូបង្រៀនឈឺជំងឺលើសឈាមរូបនោះ បានដឹកមកដល់សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រួចហើយៗ កំពុងត្រូវបាន ក្រុមគ្រូពេទ្យជំនាញ ពិនិត្យព្យាបាល ដោយយកចិត្តទុកដាក់៕

អត្ថបទដែលជាប់ទាក់ទង