ថ្ងៃនេះ ដាច់ភ្លើងនៅសង្កាត់១ និងសង្កាត់៤ ក្រុងព្រះសីហនុ ម៉ោង៥ល្ងាចមានភ្លើងប្រើវិញ!

ខេត្តព្រះសីហនុ៖ អគ្គិសនីខេត្តព្រះសីហនុ បានជូនដំណឹងថា ចាប់ពីម៉ោង ០៨ និង២៥នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ចាប់ពីអនុស្ថានីយក្រុងព្រះសីហនុ ទ្វារចរន្ដ(F8A), ទ្វារចរន្ត(F9A) និងទ្វារចរន្ត(F10A) ដើម្បីសម្រួលឲ្យក្រុមហ៊ុនEM និងក្រុមការងារបច្ចេកទេសធ្វើការកែលម្អខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) និងដាំបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួនរួមមាន៖ ភូមិ០១ ភូមិ០២ សង្កាត់លេខ០១ និងភូមិ០១ ភូមិ០២ ភូមិ០៣ ភូមិ០៤ សង្កាត់លេខ០៤ ក្រុង-ខេត្តព្រះសីហនុ។

ចំពោះការអាក់ខាននេះ ក្រុមការងារបច្ចេកទេសនឹងធើ្វការភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅម៉ោង ០៥ល្ងាចថ្ងៃដដែលនេះ។

អាស្រ័យហេតុនេះ សូមសាធារណជន និងប្រជាពលរដ្ឋ ជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនីនេះ ដោយអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង