លោកឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វល្មិច ឬ អណ្តើកសមុទ្រ ដែលប្រជានេសាទប្រគល់ជូន ព្រលែងចូលសមុទ្រធម្មជាតិដើម្បីអភិរក្ស

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ នៅក្នុងសប្តាហ៍នេះ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ គឺជាការនាំយកទៅលែង លើកទី១១៩ ដែលលោកឧកញ៉ា បានលែងចូលសមុទ្រ ដើម្បីអភិរក្ស..។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT)ផងនោះ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនប្រជានេសាទសមុទ្រមួយចំនួន ដែលកន្លងមកបានចូលរួមសហការនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មកប្រគល់ជូនរូបលោក ក្រោយពេលពួកគាត់នេសាទបាន ដើម្បីយកទៅលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។

ត្រង់ចំណុចនេះ លោកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់សហគមន៍ មន្ត្រីរាជការគ្រប់ស្ថាប័ន ជាពិសេសអ្នកនេសាទសមុទ្រ សូមបន្តជួយការពារអភិរក្សសត្វល្មិច ឬអណ្តើកសមុទ្រ ឲ្យបានគង់វង្សទាំងអស់គ្នា ដោយកុំសម្លាប់យកធ្វើជាអាហារ និងកុំនាំយកទៅធ្វើអាជីវកម្មផ្សេងៗជាដើម៕

អត្ថបទដែលជាប់ទាក់ទង