ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​៖ រកឃើញឆ្លង​ជំងឺកូ​វីដ​-១៩ថ្មី ៨​នាក់​ទៀត និង​ធ្វើតេស្ត​ជាង ៣៣៣២​នាក់

រាជធានីភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះ​ថា រកឃើញមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន ៨​នាក់​ទៀត ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃ​២៨ ​វិច្ឆិកា​។

ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាល កាលពីថ្ងៃទី​២៩ ​វិច្ឆិកា​ បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់ជំងឺកូវីដ-១៩ថ្មី បាន​ចំនួន ៣៣៣២​នាក់ (នៅ​ភ្នំពេញ និង​ខេត្ត​ចំនួន៧)។ ក្នុងនោញការវិភាគ​ អាចធ្វើ​បានតែ ២២៨៨​សំណាក់ (គិត​ត្រឹម​ម៉ោង ០១ និង៣០នាទី​ ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០)​។​

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៤នាក់ (ដោយគិតទាំងអ្នក ដែលបានរាយការណ៍ ចំនួន០៦នាក់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ និងអ្នករកឃើញថ្មី ចំនួន០៨នាក់ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០)៕

អត្ថបទដែលជាប់ទាក់ទង