ថ្ងៃនេះ សមត្ថកិច្ចចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ ២៤ករណី និងឃាត់ខ្លួន​ជន​សង្ស័យ៨០​នាក់​

រាជធានី​ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ចក្រសួងស្ថាប័នពាក់ព័ន្ធ បានបើកយុទ្ធនាការចុះប​ង្ក្រា​បបទល្មើស​គ្រឿងញៀន​បានចំនួន​ ២៤​ករណី​ នៅទូ​ទាំង​ប្រទេស​កម្ពុជា ដោយបានឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ៨០​នាក់​(​ស្រី​៥​នាក់​)​ នៅ​​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ២០២០នេះ​។

គេហទំព័រ របស់ក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយ នៅថ្ងៃទី០១ ខែធ្នូនេះថា ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៨០​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​ ៤៥​នាក់​ និង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ ៣៥​នាក់​។​

យុទ្ធនាការខាងលើនេះ សមត្ថកិច្ច បានចាប់​យកវត្ថុ​តាងរួម​មាន​៖​
– មេ​តំ​ហ្វេ​តា​មីន​(Ice)​ =​៤៤,០១​ក្រាម​ និង​១៩​កញ្ចប់​តូច​ និង​មេ​តំ​ហ្វេ​តា​មីន​(wy)=២,៨៨​ក្រាម​។​

ចំពោះប្រតិបត្តិការបង្ក្រាបបទល្មើគ្រឿងញៀនខាងលើនេះ ​មានសមាសភាពចូលរួមមកពី ១៣​អង្គភាព​មានដូចជា៖

កម្លាំង​នគរបាល​ចំនួន ០៩​អង្គភាព​÷

១​- មន្ទីរ​៖​ ជួញដូរ​ ០២​ករណី​ ឃាត់​ ០៣​នាក់​ ប្រើប្រាស់​ ០២​ករណី​ ឃាត់​ ០៧​នាក់​ ចាប់​យក​ice​ ០,៥៣​ក្រាម​
២​- បន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ០៤​ករណី​ ឃាត់​ ០៤​នាក់​ ប្រើប្រាស់​ ០១​ករណី​ ឃាត់​ ០៤​នាក់​ ចាប់​យក​ice​ ៤,២៣​ក្រាម​ និង​Wy​ ២,៨៨​ក្រាម​។​
៣​- បាត់ដំបង​៖​ ប្រើប្រាស់​ ០១​ករណី​ ឃាត់​ ០៥​នាក់​។​
៤​- កំពង់ចាម​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០៣​នាក់​ ប្រើប្រាស់​ ០​ករណី​ ឃាត់​ ០៧​នាក់​ ចាប់​យក​ice​ ២,១៨​ក្រាម​។​
៥​- កំពង់ស្ពឺ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០១​នាក់​ ចាប់​យក​ice​ ០,១៧​ក្រាម​។​
៦​- សៀមរាប​៖​ ប្រើប្រាស់​ ០១​ករណី​ ឃាត់​ ១២​នាក់​។​
៧​- ស្វាយ​រៀង​៖​ ជួញដូរ​ ០២​ករណី​ ឃាត់​ ០៧​នាក់​ ចាប់​យក​ice​ ១១​កញ្ចប់​តូច​។​
៨​- ឧត្តរមានជ័យ​៖​ ជួញដូរ​ ០២​ករណី​ ឃាត់​ ០២​នាក់​ ចាប់​យក​ice​ ០២​កញ្ចប់​តូច​។​
៩​- ត្បូងឃ្មុំ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០៣​នាក់​ ចាប់​យក​Ice​ ៣៥,៤៦​ក្រាម​។​

​កងរាជអាវុធហត្ថ​ ចំនួន០៥​អង្គភាព​÷

១​- កំពង់ធំ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០៥​នាក់​ ចាប់​យក​ice​ ០,៤២​ក្រាម​។​
២​- កណ្ដាល​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០១​នាក់​ ចាប់​យក​ice​ ០១​កញ្ចប់​តូច​។​
៣​- កោះកុង​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០១​នាក់​ ចាប់​យក​ice​ ០,១៥​ក្រាម​។​
៤​- ក្រចេះ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​ice​ ០៥​កញ្ចប់​តូច​។​
៥​- រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ០២​ករណី​ ឃាត់​ ១១​នាក់​ ចាប់​យក​ice​ ០,៨៧​ក្រាម​៕

អត្ថបទដែលជាប់ទាក់ទង