ដំរីពោះម៉ាយឈ្មោះខាវ៉ាន់ ដែលទើបមកពីប៉ាគីស្ថានម្សិលមិញ ឥឡូវនេះចាប់ផ្តើមមានស្នេហាជាមួយដំរីញីកម្ពុជា២ក្បាល..

ខេត្តឧត្តមានជ័យ៖ មន្ត្រីអភិរក្ស បានឲ្យដឹងថា ដំរីពោះម៉ាយ (ឈ្មោះខាវ៉ាន់) ដែលទើបដឹកមកពីប្រទេសប៉ាគីស្ថានហើយបានជិះយន្តហោះពិសេស របស់រុស្សី ចំណាយពេលអស់ជិត ១០ម៉ោង ទើបមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ។

មន្ត្រីអភិរក្ស បានឲ្យដឹងថា មកដល់បានតែមួយថ្ងៃ ខាវ៉ាន់ ចាប់ផ្តើម “សាសង មានស្នេហា” ជាមួយដំរីញី របស់កម្ពុជា ចំនួន ០២ក្បាល ក្នុងចំណោម ០៣ក្បាល ដែលមានឈ្មោះ អរុណរះ (អាយុ២៧) កាផ្លក់ (អាយុ៣៦) និងស្រីអៀន (អាយុ៦០ឆ្នាំ)៕

អត្ថបទដែលជាប់ទាក់ទង