រថយន្តសង្គ្រោះបន្ទាន់ បើកបុកម៉ូតូរ៉ឺម៉កលក់ផ្កា ស្លាប់មនុស្សម្នាក់ទាំងព្រឹក នៅស្រុកកំពង់សីលា

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល វានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយករណីបានកើតឡើង នៅម៉ោង០៦ និង២០នាទីព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ចន្លោះគីឡូម៉ែត្រ១២០-១២១ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា។

សមត្ថកិច្ច បន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើង រវាងរថយន្តសង្គ្រោះ(ឡានពេទ្យ) ពណ៌ស ស្លាកលេខរដ្ឋ ១២-២ ០៩១១ អ្នកបើកបរបានរត់គេចបាត់ បានបើកបុជាមួយម៉ូតូរ៉ឺម៉កដឹកផ្កា។

សមត្ថកិច្ច ឲ្យដឹងថា គ្រោះថ្នាក់នេះ បណ្តាលឲ្យភាគីម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ សណ្តោងរ៉ឺម៉កលក់ផ្កា បើកដោយឈ្មោះ រាម ទូច ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង រងរបួសធ្ងន់ បញ្ជូនមកមណ្ឌលសុខភាពតក្កវិទ ដើម្បីសង្រ្គោះ តែអកុសលបានដាច់ខ្យល់ស្លាប់តាមផ្លូវ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែងយករថយន្ត និងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់។

ចំណែក ជនរងគ្រោះសមត្ថកិច្ច បានប្រគល់ជូនសាច់ញាតិយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង