អាជ្ញាធរ និងគ្រូពេទ្យ បន្តចុះស្វែងរកនារីកោសខ្យល់៥នាក់ ដែលកោសខ្យល់ឱ្យ ភរិយាអគ្គនាយកពន្ធនាគារឆ្លងវីរុសកូវីដ-១៩

រាជធានីភ្នំពេញ៖ អាជ្ញាធររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយអធិការនគរបាលខណ្ឌ និងរថយន្ត របស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានចុះស្វែងរកនារី ដែលបានទៅកោសខ្យល់ ឱ្យភរិយា របស់អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារចំនួន ០៥នាក់ ដោយក្នុងចំណោមនារីទាំងនោះ មានស្ត្រីម្នាក់ បានធ្វើដំណើរចេញទៅស្រុក ណើត ដើម្បីយកសំណាកទៅធ្វើតេស្ត នៅមណ្ឌលសុខភាពចាក់អង្រែ។

សមត្ថកិច្ចបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ អាជ្ញាធរ បានចុះទៅដល់ទីតាំងផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីនាំយកនារីប្រកបរបរកោសខ្យល់ទាំងនោះ យកមកពិនិត្យសំណាក។

ដោយឡែក ចំពោះនារីម្នាក់ ដែលបានធ្វើដំណើរទៅស្រុកកំណើត គឺ បច្ចុប្បន្ននេះ ក្រុមការងារ កំពុងធ្វើការទាក់ទងបន្ត ទៅអាជ្ញាធរពាក់ព័ន្ធនាមូលដ្ឋាននោះ៕

អត្ថបទដែលជាប់ទាក់ទង