រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៤នាក់ទៀត នៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ឲ្យដឹងថា បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ០៤នាក់​ (ពាក់ព័ន្ធព្រឹត្តិការណ៌សហគមន៌​ ២៨ វិច្ឆិកា)​ និងមិនមានអ្នកជាសះស្បេីយ​ទេ។

អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ទាំង០៤នាក់នោះ រស់នៅរាជធានីភ្នំពេញរួមមាន៖

– បុរសម្នាក់នៅបុរី លឹម ឈាងហាក់ ច្បារអំពៅ
– ស្ត្រីម្នាក់នៅបុរី លឹម ឈាងហាក់ ច្បារអំពៅ
– កុមារា ០៣ឆ្នាំ នៅបុរី លឹម ឈាងហាក់ ច្បារអំពៅ
– បុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ

ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកទាំង ០៤នាក់ ជាអ្នកប៉ះពាល់នឹងអ្នកវិជ្ជមាន កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ថ្មីៗនេះ។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០៖

អត្ថបទដែលជាប់ទាក់ទង