ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកជំនួយឧបត្ថម្ភ ប្រជាពលរដ្ឋក្រក្រី ១២៦គ្រួសារ ស្រុកព្រៃនប់ ក្នុងគ្រាបង្ការទប់ស្កាត់កូវីដ-១៩

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុនជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, Speed Boat Cambodia) ក្នុងនាមក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា​ ខេត្តព្រះសីហនុ នៅក្នុងសប្តាហ៍នេះ បាននាំយកជំនួយទៅជួយឧបត្ថម្ភជូន ប្រជាពលរដ្ឋក្រីក្រ នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន ១២៦គ្រួសារ ដើម្បីជួយរំលែកការលំបាក របស់ពួកគាត់ ក្នុងពេលកំពុងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។

ជំនួយដែលផ្តល់ជូន ​ប្រជាពលរដ្ឋទាំង ១២៦គ្រួសារនៅពេលនេះ ក្នុង១គ្រួសារៗ ទទួលបានគ្រឿង​ឧបភោគ​បរិភោគ និងថវិកាមួយចំនួនទៀត រួមមាន៖
-​ អង្ករ ចំនួន​២៥ គីឡូក្រាម
-​ ត្រីខ​ ចំនួន​០១ យួរ
-​ ទឹកស៊ីអ៊ីវ ចំនួន ​០២ដប
-​ ស្ករស ចំនួន​០១ គីឡូក្រាម
-​ មី ចំនួន ​០១កេស
-​ ម៉ាសចំនួន​ ០១ប្រអប់ និងជែលលាងដៃចំនួន ០១ដប
-​ អំបិលអ៉ីយ៉ូតចំនួន​០១ គីឡូក្រាម
-​ ថវិកា ចំនួន​៨០,០០០រៀល។

បន្ថែមលើនេះ លោកឧកញ៉ា ទៀ វិវិត្រ ក៏បានឧបត្ថម្ភថវិកាចំនួន​៨០០,០០០រៀល​ទៀត ជូនដល់​ក្រុម​ការងារ​ភូមិ​ និង​ឃុំខាងលើផងដែរ។

នាឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានផ្សព្វផ្សាយអំពីវិធានការអប់រំ របស់ក្រសួងសុខាភិបាល និងការណែនាំ របស់រដ្ឋបាលខេត្តព្រះសីហនុ បង្ការជំងឺកូវីដ-១៩ ដោយរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ជាប្រចាំ ដើម្បីការពារសុខភាពខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ របស់ខ្លួន ដោយយកចិត្តទុកដាក់ខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង