លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ចុះចែកម៉ាសជូនកម្លាំងនគរបាល និងពលរដ្ឋខណ្ឌ៧មករា ការពារកូវីដ-១៩
រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា
ដោយអនុវត្តតាមបទបញ្ជា និងការណែនាំ របស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដោយមានវត្តមាន លោកវរសេនីយ៍ឯក នេត សុីថុន អធិការនគរបាលខណ្ឌ៧មករាផង បានចុះចែកម៉ាស ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ចំណុះអធិការដ្ឋាននគរបាលខណ្ឌ៧មករា។
បន្ថែមលើនេះ ក៏បានបន្តចុះចែកម៉ាស ជូនប្រជាពលរដ្ឋ នៅតាមផ្ទះ និងប្រជាពលដ្ឋ ដែលធ្វេីដំណេីរតាមដងផ្លូវមួយចំនួន នៅក្នុងមូលដ្ឋានខណ្ឌ៧មករាផងដែរ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ក៏បានរំលឹក និងណែនាំដល់កងកម្លាំងនគរបាល ក៏ដូចជាប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់វីរុសកូវីដ-១៩ ឲ្យបានទាំងអស់គ្នា ដោយត្រូវចូលរួមរក្សាអនាម័យលាងដៃជាមួយជែល និងពាក់ម៉ាស ឲ្យបានគ្រប់ពេលវេលា ពេលធ្វើដំណើរចេញក្រៅលំនៅដ្ឋាន របស់ខ្លួន៕

