ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៦ករណីទៀត ដែលជាបុគ្គលិកហាង Pedro

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល គឺលោកស្រី យក់ សម្បត្តិ បានឱ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើបុគ្គលិកហាង Pedro ចំនួន០៦រូបថែមទៀត សរុបអ្នកឆ្លងនៅហាង Pedro កើនដល់០៧នាក់។

លោកស្រី យក់ សម្បត្តិ បញ្ជាក់ថា លទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ របស់បុគ្គលិកហាង Pedro មានទីតាំងនៅផ្លូវព្រះសីហនុ រាជធានីភ្នំពេញ បានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ។

លោកស្រីបន្តថា ថ្ងៃនេះក៏មានអ្នកដំណើរមកពីសហរដ្ឋអាមេរិកចំនួន ០៣នាក់ បានឆ្លងកាត់កោះតៃវ៉ាន់ ចូលមកភ្នំពេញ ក៏មានវិជ្ជមានកូវីដ-១៩ផងដែរ។

សូមបញ្ជាក់ថា មុននឹងមានការរកឃើញមេរោគកូវីដ១៩ នៅខ្លួនបុគ្គលិកហាង Pedro នេះ គឺក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ-១៩នេះ នៅលើបុគ្គលិកហាងខាងលើនេះម្នាក់ ដោយបុគ្គលម្នាក់នោះ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីបានប៉ះពាល់អ្នកផ្ទុកជំងឺកូវីដ-១៩នេះ ដែលបានចូលទៅកាន់ហាងនោះ៕

អត្ថបទដែលជាប់ទាក់ទង