នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តកណ្ដាល៖ នគរបាលស្រុកអង្គស្នួល បានចុះបង្ក្រាបឃាត់ខ្លួន ជនសង្ស័យ០៣នាក់ ជាប់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន (ម៉ាទឹកកក) ស្ថិតនៅត្រង់ចំណុចលើផ្លូវលំ ស្ថិតនៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង ១៦ និង៤០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។

មន្ត្រីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យទាំង០៣រួមមាន៖

១- ឈ្មោះ លន់ ឡយ ហៅ ពៅ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរ :កម្មករសំណង់ មានទីលំនៅបច្ចុប្បន្ននៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

២- ឈ្មោះ ហឿន ធាន ហៅពៅភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ។

៣- ឈ្មោះ ផល រិន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ រត់ឡានតាក់ស៊ី។

ចំពោះវត្ថុតាង ដែលសមត្ថកិច្ចចាប់បានរួមមាន៖ ម្សៅពណ៌សថ្លា សង្ស័យថាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៦កញ្ចប់តូច, រថយន្ត ០១គ្រឿង ម៉ាកកាមរីឆ្លាម សេរី១៩៩៧ ពណ៌ត្រីឆ្លូញ ផ្លាកកលេខ ភ្នំពេញ 2D-2838, ទូសព្ទ័ដៃ ០២គ្រឿង ម៉ាកម៉ាកoppo ចំនួន០១គ្រឿង និងiphone5 ចំនួន០១គ្រឿង, ម៉ូតូ ០១គ្រឿង ម៉ាកគុបជ្រុងចាស់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ ទាំង០៣នាក់រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងឈានទៅកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង