សម្តេចក្រឡាហោម ស ខេង សម្រេចផ្អាកមន្ត្រីរាជការចេញចូល ក្រសួងមហាផ្ទៃបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៧ ខែធ្នូនេះ

រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាសម្រេចផ្អាកការចេញចូលបំពេញការងារជាបណ្តោះអាសន្ន ក្នុងបរិវេណក្រសួងមហាផ្ទៃ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ រហូតដល់មានការជូនដំណឹងជាថ្មី។

ការសម្តេច របស់សម្តេចក្រឡាហោម ស ខេង បែបនេះ គឺអនុវត្តតាមអនុសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ឲ្យមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង