ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន២នាក់ទៀត

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ សម្រាប់ “ព្រឹត្តការណ៍សហគមន៍ ២៨វិច្ឆិកា” បានរកឃើញករណីវិជ្ជមាន ០២ករណីថ្មីទៀត រួមមាន៖

១- ឈ្មោះ សៀន គីមស្រ៊ុន ជានិស្សិតច្បាប់សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងសេដ្ឋកិច្ច បានទៅហាង Zendo បឹងកេងកង ថ្ងៃទី២៧ ខែវិច្ឆិកា

២- ឈ្មោះ អៀម ធីតា ស្នាក់នៅបឹងកេងកង បានទៅហាង Pedro នៅថ្ងៃទី២៧ ខែវិច្ឆិកា

សូមអានព័ត៌មានលម្អិត របស់ក្រសួងសុខាភិបាល ដែលមានភ្ជាប់ជូន ដូចខាងក្រោម៖

ប្រភព @Orvandine

អត្ថបទដែលជាប់ទាក់ទង