សរុបថវិកាបឋម ដែលសប្បុរសជនបរិច្ចាគជូន សម្តេច ហ៊ុន សែន សម្រាប់ទិញវ៉ាក់សាំងការពារកូវីដ-១៩ មានចំនួន២៤លាន និង២១ម៉ឺនដុល្លារអាមេរិក

រាជធានីភ្នំពេញ៖ ថវិកាបឋម ដែលសប្បុរសជន បានបរិច្ចាគជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គិតត្រឹមរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ដើម្បីទិញវ៉ាក់សាំងការពារវីរុសកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ សរុបមានចំនួន ២៤លាន និង២១ម៉ឺនដុល្លារអាមេរិក។

ឈ្មោះសប្បុរសជនទាំងនោះ
រួមមាន៖

១~ លោក ឡេង ណាវ៉ាត្រា ០១លានដុល្លារ

២~ លោក ហុង ពីវ ០៣លានដុល្លារ

៣~ លោក គិត ម៉េង ០៣លានដុល្លារ

៤~ លោក ចេន ហ្ឍី ០៣លានដុល្លារ

៥~ ក្រុមហ៊ុន​ ជីប ម៉ុង ០៣លានដុល្លារ

៦~ ក្រុមហ៊ុន ប៉េង ហួត ០៣លានដុល្លារ

៧~ លោក ឡាវ ម៉េងឃីន ០៣លានដុល្លារ

៨~ លោក ហេង សិទ្ធី ០១លានដុល្លារ

៩~ លោក សុខ គង់ ០១លានដុល្លារ

១០~ លោក លី យ៉ុងផាត់ ០៣លានដុល្លារ

១១~ លោក ថោង សារ៉ាត់ ១០ម៉ឺនដុល្លារ

១២~ លោកស្រី ទ្រី សុខា ០១ម៉ឺនដុល្លារ

១៣~ លោក ជាវ តាយ អភិបាលខេត្តកំពត ០៥ម៉ឺនដុល្លារ

១៤~ លោក អុឹង ស៊ីតាតវីរ: ០៥ម៉ឺនដុល្លារ

ថវិកាខាងលើនេះ គិតត្រឹមរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ដោយសរុបមានចំនួន ២៤លាន និង ២១ម៉ឺនដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង