កសិកររស់នៅខេត្តកំពត អះអាងថា ការប្រមូលផលស្រូវរដូវវស្សាឆ្នាំនេះ មិនសូវបានផលទេ..

ខេត្តកំពត៖ ប្រជាកសិករប្រកបរបរធ្វើស្រែភាគច្រើន រស់នៅមូលដ្ឋានស្រុកឈូក និងស្រុកជុំគីរី ខេត្តកំពត បានត្អូញត្អែរថា ការប្រមូលផលស្រូវរដូវវស្សាឆ្នាំនេះ មិនសូវទទួលបានផលច្រើនទេ។ ពោលគឺបានធ្លាក់ចុះទិនផល បើប្រៀបធៀប ការប្រមូលផលស្រូវរដូវវស្សា កាលពីឆ្នាំកន្លងទៅ។

ប្រជាកសិករ ថ្លែងបន្តថា ការធ្លាក់ចុះ នៃទិនផលស្រូវរដូវវស្សាឆ្នាំនេះ ទំនងជាអាចបណ្តាលមកពីដីខ្វះជីវជាតិ និងគួបផ្សំកង្វះការថែទាំស្រូវក្នុងស្រែ ពេលដកស្ទូង និងពង្រោះស្រូវ មិនបានដិតដល់ ទើបអាចជាដើមហេតុនាំឲ្យទិនផលស្រូវថយចុះ..៕

អត្ថបទដែលជាប់ទាក់ទង