អតីតតារាកំប្លែងនាងឃ្មឹបញៀនថ្នាំ ក្រោយចេញពីមណ្ឌលកែប្រែ គ្មានទីពឹងមកលោតទឹកលើស្ពានជ្រោយចង្វារ

រាជធានីភ្នំពេញ៖ អតីតតារាកំប្លែងជើងចាស់ល្បីឈ្មោះគួរសម គឺនាងឃ្មឹប ទំនងជាអាចមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដោះស្រាយមិនចេញ រហូតគិតខ្លីលែងចង់រស់ ក៏សម្រេចចិត្តដើរមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារចាស់ បង្កការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរឆ្លងកាត់ស្ពាន កាលពីម៉ោង ១២ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញអតីតតារាកំប្លែងជើងចាស់ គឺអ្នកនាងឃ្មឹប អតីតភរិយា តារាកំប្លែង ហុង ដា បានដើរឡើងស្ពានទាំងទឹកភ្នែក ហូរហាម ដោយដើរដល់ពាក់កណ្តាលស្ពាន ស្រាប់តែឈរទ្រហោយំមួយសន្ទុះ រួចហើយក៏ឡើងតោងបង្កាន់ដៃស្ពាន បម្រុងនឹងលោតចុះចូលក្នុងទឹកទន្លេ ប៉ុន្តែត្រូវបានអ្នកឃើញហេតុការរត់ចូលទៅចាប់ទាន់ រួចទាញទម្លាក់ចុះមកក្រោមវិញ។

ក្រោយសមត្ថកិច្ច សួរនាំរកមូលហេតុ អ្នកនាងឃ្មឹប បានរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនទើបតែចេញមកពីមណ្ឌលកែប្រែ ហើយមិនមានអ្នកណាម្នាក់ អើពើនឹងជួយសុខទុក្ខរូបនាងទេ សូម្បីតែទៅជួលផ្ទះគេ ក៏គេមិនជួលឲ្យដែរ ហើយមិនដឹងថាស្នាក់នៅទីកន្លែងណានឹងទីពឹងអ្នកណានោះទេ ទើបសម្រេចចិត្តគិតខ្លីលោតទឹកសម្លាប់ខ្លួន ដើម្បីបញ្ចប់ជីវិតតែម្តងទៅ។

ក្រោយកើតហេតុ សមត្ថកិច្ច បាននាំនាងឃ្មឹប ទៅណែនាំអប់រំ ឲ្យឈប់គិតខ្លីបែបនេះតទៅទៀត៕

ប្រភពfb៖ San Prum

អត្ថបទដែលជាប់ទាក់ទង