រដូវបិទនេសាទត្រីកាម៉ុងជិតមកដល់ហើយ គឺនៅពាក់កណ្តាលខែមករា ដល់ខែមីនាខាងមុខ

ខេត្តព្រះសីហនុ៖ មន្ត្រីជលផលកំពង់សោម បានឲ្យដឹងថា រដូវបិទនេសាទត្រីកាម៉ុង គឺជិតចូលមកដល់ហើយៗ ការបិទរដូវនេសាទត្រីកាម៉ុង នៅខេត្តជាប់សមុទ្រទាំង ០៤ របស់កម្ពុជា នឹងអនុវត្តន៍ចាប់ពីពាក់កណ្តាលខែមករា ដល់ចុងខែមីនា ជារៀងរាល់ឆ្នាំ។

មន្ត្រីជលផល បានឲ្យដឹងថា បច្ចុប្បន្ននៅតាមទីផ្សារលក់ដូរនានា ក្នុងខេត្តព្រះសីហនុ ប្រភេទត្រីកាម៉ុងនេះ សំបូរណាស់ ហើយក៏ជាអាហារ ដែលប្រជាពលរដ្ឋខ្មែរនិយមចូលចិត្តពិសា ដោយយកទៅចំអិនស្ងោរជ្រក់ ឬអាំងចូកតឹង និងធ្វើត្រីចំហុយជាដើម៕

អត្ថបទដែលជាប់ទាក់ទង