អាជ្ញាធរថៃ បានបញ្ជូនព្រះសង្ឃខ្មែរ៤អង្គ គង់នៅខេត្តនគររាជ២ឆ្នាំ ដោយគ្មានលិខិតឆ្លងដែន

ខេត្តឧត្ដរមានជ័យ៖ តាមរបាយការណ៍ពី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ប្រចាំថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា អាជ្ញាធរថៃ បានបញ្ជូនព្រះសង្ឃខ្មែរចំនួន ០៤អង្គ តាមច្រកអន្តរជាតិជាំ ដែលបានស្នាក់ ឬគង់នៅខេត្តនគររាជ ប្រទេសថៃ រយៈពេល ០២ឆ្នាំ ដោយគ្មានលិខិតឆ្លងដែន។

បច្ចុប្បន្ន បន្ទាប់ពីក្រុមគ្រូពេទ្យប្រចាំការ នៅច្រកអន្តរជាតិជាំ បានវាស់កំដៅរួច ក៏ត្រូវបានបញ្ជូនព្រះសង្ឃទាំង ០៤អង្គនោះ ទៅបន្តធ្វើចត្តាឡីស័ក នៅមន្ទីពេទ្យស្រុកអន្លង់វែង៕

អត្ថបទដែលជាប់ទាក់ទង