អ្នកបញ្ចប់ការធ្វើចត្តាឡីស័ក និងអវិជ្ជមានការធ្វើតេស្តទាំង៣លើក អាចចូលបម្រើការងារ ក្នុងទីស្តីការក្រសួងមហាផ្ទៃវិញ..

រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលក្នុង “ព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆកា” ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ-១៩ ចំនួន ០៣លើក ជាមួយនឹងលទ្ធផលអវិជ្ជាមានវីរុសកូវីដ-១៩ រួលរាល់ហើយ អាចឲ្យចេញ-ចូលបម្រើការងារ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃវិញ ជាធម្មតា ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ។

ដោយឡែក ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ-១៩ លើកទី២ រួចរាល់ ត្រូវបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត ស្របតាមគោការណ៍ណែនាំ របស់ក្រសួងសុខាភិបាល។

ព្រមជាមួយគ្នានេះ អគ្គនាយក ប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់ ត្រូវអនុវត្តវិធានការការពារជំងឺកូវី-១៩ ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ តាមគោការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ការពាក់ម៉ាស់ ការលាងសម្អាតដៃ ឱ្យបានញឹកញាប់ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទដែលជាប់ទាក់ទង