តោះចុងសប្តាហ៍នេះ នាំគ្នាទៅលេងរមណីយដ្ឋាន កោះស្មាច់ ខេត្តកោះកុង..

ខេត្តកោះកុង៖ រមណីយដ្ឋានកោះស្មាច់ គឺជាកោះមួយ មានទីតាំងស្ថិតនៅ ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមានចម្ងាយប្រហែល ១៤៨គីឡូម៉ែត្រ ពីរង្វង់មូល​ ខេត្តកោះកុង។

កោះស្មាច់ គឺជាកោះមួយ ដែលមានទេសភាពធម្មជាតិស្រស់បំព្រង និងគួរជាទីគយគន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះទីតាំងនេះ មានបរិយាកាសល្អ តាមបែបធម្មជាតិ, ឆ្នេរខ្សាច់ពណ៌សក្បុះ ហើយទឹកសមុទ្រមានពណ៌ខៀវស្រងាត់ថែមទៀតផង។

ចំណុចសំខាន់ៗ នៅរមណីយដ្ឋានកោះ​ស្មាច់ ដែលភ្ញៀវទេសចរ ចាប់អារម្មណ៍មានដូចជា៖ ហែលទឹក, បោះជំរុំ ឬបោះតង់, ឆ្នេរសមុទ្រស្អាត, ជិះទូក, ស្ទូចត្រី និងចំណុចផ្សេងៗជាច្រើនទៀត។

រមណីយដ្ឋានកោះស្មាច់ ក៏សប្បូរទៅដោយដើមដូងខ្ពស់ៗជាច្រើន ដុះតម្រៀបជួរគ្នា ដោយនៅពេលព្រះអាទិត្យរៀបលិច ធ្វើឲ្យសម្រស់កោះស្មាច់ កាន់តែមានសោភ័ណភាពទាក់ទាញ និងអាចថ្ពួកចិត្តភ្ញៀវទេសចរ ដែលបានធ្វើដំណើរទៅកម្សាន្តនៅរមណីដ្ឋាននោះម្តងហើយ ចង់ទៅម្តងទៀត..៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទដែលជាប់ទាក់ទង