ក្រសួងទេសចរណ៍ បន្តក្រើនរំលឹកដល់ម្ចាស់អាជីវកម្ម ដឹកជញ្ជូនទេសចរណ៍ផ្លូវគោកទាំងអស់ ឲ្យអនុវត្តវិធានសុវត្ថិភាពជាប្រចាំ..

រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបន្តក្រើនរំលឹក និងអំពាវនាវ ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដល់ អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោកទាំងអស់ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ នៅក្នុង “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ឆ្នាំ២០២០” ឲ្យមានប្រសិទ្ធភាព។

ក្រសួងទេសចរណ៍ បានអំពាវនាវ និងក្រើនរំលឹកសារជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មដឹកទេសចរណ៍តាមផ្លូវគោកទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ សូមយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំស្របតាមវិធានសុវត្ថិភាពទេសចរណ៍ ឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវ។ ក្នុងនោះរួមមាន៖ ការលាងសម្អាតដៃ និងអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាព ត្រូវវាស់កម្តៅរាល់អ្នកចេញចូល ត្រូវពាក់ម៉ាស ត្រូវសម្អាតបរិវេណបន្ទប់ទឹក និងទីតាំងនានា ដែលភ្ញៀវទេសចរប្រើប្រាស់ញឹកញាប់ ឲ្យបានជាប់ជាប្រចាំ និងឲ្យបានត្រឹមត្រូវ និងត្រូវអនុវត្តតាមវិធានការណែនាំសំខាន់ៗមួយចំនួនទៀត ស្របតាមខ្លឹមសារក្រមប្រតិបត្តិ ស្ដីពីវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មដឹកទេសចរណ៍តាមផ្លូវគោក ក្នុងនោះក្រសួងទេសចរណ៍ សូមធ្វើការអំពាវនាវពីភ្ញៀវទេសចរសហការចូលរួមចុះឈ្មោះ ក្នុងពេលចូលក្នុងអាជីវកម្នដឹកទេសចរណ៍តាមផ្លូវគោកនានា៕

ប្រភៀ៖ ក្រសួងទេសចរណ៍

អត្ថបទដែលជាប់ទាក់ទង