សមត្ថកិច្ចខេត្តកែប ចាប់ខ្លួនយុវជនម្នាក់ បង្កើតគណនីក្លែងក្លាយ ជេរប្រមាថស្នងការនគរបាល..

ខេត្តកែប៖ សមត្ថកិច្ច នៃស្នងការនគរបាលខេត្ត​កែប​ បានសហការជាមួយ​ នាយកដ្ឋាន​ប្រឆាំងបទល្មេីសបច្ចេកវិទ្យា​ នៃក្រសួងមហាផ្ទៃ​ កាលពីម៉ោង​ ០៨ និង៤៨នាទីព្រឹក​ ថ្ងៃអង្គារ ទី១៥​ ខែធ្នូ​ ឆ្នាំ​២០២០​ បាននាំខ្លួនជនសង្ស័យ​ ឈ្មោះ​ ងិន​ ស៊ុយទ្រី​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ រស់នៅ​ភូមិកែប​ សង្កាត់កែប​ ក្រុងកែប​ ដេីម្បីមកបំភ្លឺ និងសួរនាំពាក់ព័ន្ធ​ការបង្កេីត Account Facebook ក្លែងក្លាយ​ ជេរប្រមាថបរិហារកេរ្តិ៍ ថ្នាក់ដឹកនាំ​ និងស្នងការនគរវាល នៅតាមបណ្ដាខេត្ត​មួយចំនួន។

ជនសង្ស័យ បានសារភាពថា​ ខ្លួនពិតជាបានប្រព្រឹត្ត និងប្រេីប្រាស់គណនីក្លែងក្លាយ ពិតប្រាកដមែន។

សមត្ថកិច្ចបន្តថា បន្ទាប់ពីជនសង្ស័យ បានសារភាព​រួច កំលាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យ​ និងកសាងសុំណុំរឿងបញ្ចូនទៅតុលាការ​ ដេីម្បីចាត់ការតាមនីតិវីធីច្បាប់៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកែប

អត្ថបទដែលជាប់ទាក់ទង