ក្រសួងសុខាភិបាលថា ថ្ងៃនេះមានអ្នកជំងឺកូវីដ-១៩ចំនួន៧នាក់ បានព្យាបាលជាសះស្បើយ..

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះថា មនុស្ស ០៥នាក់ ជាអ្នកឆ្លងជំងឺកូវីដ-១៩ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និង មនុស្ស ០២នាក់ទៀត ជាករណីនាំចូលពីក្រៅប្រទេស ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩។

ព្រមជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសថា មិនមានរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទៀតទេ។

ក្រសួងសុខាភិបាលបញ្ជាក់ថា មនុស្ស ០៥នាក់ ដែលបានព្យាបាលជាសះស្បើយ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា រួមមាន៖

១- កុមារា ជនជាតិខ្មែរ អាយុ ១២ឆ្នាំ ស្នាក់នៅក្នុងបុរីប៉េងហួត ផ្លូវ ៦០ម៉ែត្រ រាជធានីភ្នំពេញ ត្រូវជាចៅ របស់អគ្គនាយកពន្ធនាគារ។

២- បុរស ជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ ស្នាក់នៅក្នុងបុរីប៉េងហួត ផ្លូវ ៦០ម៉ែត្រ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យអគ្គនាយកពន្ធនាគារ។

៣- បុរស ជនជាតិខ្មែរ អាយុ ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាជំនួយការរបស់អគ្គនាយកពន្ធនាគារ។

៤- ស្ត្រី ជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ ស្នាក់នៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ដែលមានស្វាមី ជាអនុប្រធាននាយកដ្ឋានពន្ធនាគារ។

៥- បុរស ជនជាតិខ្មែរ អាយុ ២២ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាបុគ្គលិកហាង Pedro សាខាព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង